Wednesday, August 20, 2014

រើស​យក​ជំនាញ​មួយ​ណា?(សំរាប់អ្នកទើបប្រលងបាក់ឌុប)

សិស្ស​ស្ទើរ​តែ​១០០​ភាគ​រយ​ តែង​ជួប​ការ​លំបាក​មិន​ដឹង​ថា​គួរ​ជ្រើស​រើស​យក​មុខ​ជំនាញ​ណា​មួយ​មក​សិក្សា ​​សម្រាប់​ជា​អាជីព​ប្រចាំ​ជីវិត​នា​ពេល​អនាគត។ ការ​ពិត​ទៅ​ការ​រើស​យក​ជំនាញ​សិក្សា​មិន​គួរ​លំបាក​ពេក​ទេ ដរាប​ណា​គេ​បាន​ត្រៀម​ខ្លួន​និង​សិក្សា​ស្វែង​យល់​​ឲ្យ​បាន​ច្បាស់​អំពី​ ខ្លួន​ឯង​ និង​អាជីព​ដែល​ខ្លួន​ចង់​ធ្វើ។ កត្តាគួប​ផ្សំ​​មួយ​ចំនួន​ដែល​គួរ​យក​មក​ពិចារណា​រួម​មាន តើ​មុខ​ជំនាញ​នេះ​ងាយ​ស្រួល​រក​ការងារ​ធ្វើ​ទេ​ពេល​បញ្ចប់​ការ​សិក្សា? តើ​នៅ​ថ្ងៃ​អនាគត​​នឹង​មាន​តម្រូវ​ការ​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ជំនាញ ​បែប​នេះ​ដែរ​ឬទេ? ក្រៅ​ពី​ធ្វើ​ការ​តាម​បណ្តា​ក្រុមហ៊ុន​ ឬ​អង្គការ ​តើ​មុខ​ជំនាញ​នេះ​អាច​យក​ទៅ​ប្រកប​របរ​រក​ស៊ី​បាន​ដោយ​ខ្លួន​ឯង​ដែរ​ឬ​ទេ?



ក្រៅ​ពី​កត្តា​​ដែល​បាន​រៀប​រាប់​ខាង​លើ​ កត្តា​​ដែល​សំខាន់​បំផុត​គឺ​ ជាប់​ទាក់​ទង​នឹង​ខ្លួន​អ្នក​ផ្ទាល់​ ចូរ​សួរខ្លួន​ឯង​នូវ​សំណួរ​ដូច​ខាង​ក្រោមៈ

តើយើងត្រូវធ្វើដូចមេ្តច ដើម្បីទទួលបានការងារមួយដ៏សមស្រប ហើយឈានទៅរកភាព ជោគជ័យ?

ភាពជោគជ័យ គឺជាពាក្យមួយដ៏មានតម្លៃមួយ ដែលមនុស្សម្នាក់ៗតែងប្រាថ្នាចង់បាន និង ចង់ទៅ ដល់ទោះបីជាស្ថិតក្នុងស្ថានភាព ណាក៏ដោយ ដោយរួម ទាំងជោគជ័យលើ ការសិក្សា ជោគជ័យលើការងារ និងជោគ ជ័យលើមុខជំនួញ ជាដើម។ ខាងក្រោម នេះគឺជាគន្លឹះ សំខាន់មួយចំនួនដើម្បីជួយ ដល់យុវជនក៏ដូចជា និយោជិតគ្រប់រូប ដែលមានឆន្ទៈ ស្រូចស្រាវ ក្នុងការធ្វើខ្លួនឱ្យឈានទៅរកភាពជោគ ជ័យ។
១, ការកំណត់គោលដៅៈ នេះគឺជាណុចដ៏សំខាន់ ក្នុងឈានទៅរកភាពជោគជ័យហេតុនេះ មុននឹងធ្វើអ្វីមួយលោក អ្នកត្រូវកំណត់គោលដៅរបស់អ្នកអោយបាន ច្បាស់លាស់ជាមុនសិនថា អ្នកចង់បានអ្វី និងមានគោលបំណង បែបណា។ មនុស្សភាគច្រើនតែងតែធេ្វសប្រហែសក្នុងការកំណត់គោលដៅរបស់ខ្លួន ការកំណត់គោលដៅ គឺជារឿងដ៍សំខាន់ វាជាមុខសញ្ញាឬជាការលើទឹកចិត្តរបស់អ្នកផ្ទាល់ ហើយអាចនាំអោយអ្នកទទួលបានជោគជ័យ ដូចនេះ គួរតែ រៀបចំដំណើរជីវិតប្រកបដោយភាពឆ្លៀសវៃ។