Friday, October 24, 2014

កំចាត់មេរោគ លាក់ Folder

aកំចាត់មេរោគ លាក់ Folder ក្នុង USB Flash Drive លោកអ្នកចូលក្នុង cmd ដែលចូលតាម run វាយសរសេរ cmd ឬចូលតាម start –> programs –> accessories –> command prompt.
-      រកមើល drive ណាមួយ ឬ flash drive ដែលបានភ្ជាប់ដូចជា F:, G:
-      ប្រើ command prompt វាយសរសេរ G:
-      វាយសរសេរ Command តាម:  attrib -s -h /s /d *.*

aចុចលើ Enter និងបង្ហាញពីកំហុស Files
a
រូប icon ព្រាលៗ មានផ្ទុកមេរោគ attrib -s -h /s /d *.*  រួចមើលឃើញ File ទាំងអស់ឡើងវិញ
a 
ការពារ​មេរោគ​កុំ​អោយ​​ឆ្លង​តាម ​Flash drive
a
ករណីឆ្លងមេរោគទូទៅមួយ គឺឆ្លងពីការដោត flash drive ពីកុំព្យូទ័រដែលមានមេរោគ ទៅដាក់ នៅកុំព្យូទ័រដែលមានរឺគ្មានមេរោគ ហើយ​ដែល​គ្មាន​ប្រព័ន្ធការពារ​ដែល​មាន​ប្រសិទ្ធិភាព។
វិធីសាស្ត្រ ខាងក្រោម ជាវិធីសាស្ត្រងាយបំផុត ហើយ​ដែល​គ្មាន​មេរោគ​ណា​អាច​ចំលង​ខ្លួន​កុំព្យូទ័រអ្នកតាម​Flash drive បានឡើយ ទោះ​បី​ជា​មេរោគ​ចាស់​ថ្មី​បែប​ណា​ក៏​ដោយ​។
១) បិទ អូតូរ៉ាន់  Autorun
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion
\Policies\Explorer\ NoDriveTypeAutoRun Value=0xFF
២) ពេលបើក flash កុំចុច double click។ ចូរចុច Click រួច Right click រួច ចុច Explore.
ព្រោះបើចុចdouble click ស្មើនឹង បណ្តោយអោយមានអូតូរ៉ាន់ដដែល។
៣) កុំទុកចិត្តប្រូក្រាមការពារមេរោគពេក
ប្រូក្រាម​​ភាគ​ច្រើន​ស្គាល់​មេរោគ​មួយ​តែ​ពេល​ដែល​មេរោគ​នោះ​រាត​ត្បាត​រួច ​ហើយ​ប៉ុណ្ណោះ មានន័យថា មេរោគដែលបានលុបឯកសារអ្នកចោលខ្លះហើយ។
បើចង់ដឹងថា flash មានមេរោគរឺអត់៖
បង្ហាញឯកសារដែលលាក់ខ្លួន (hidden file)
Tools > Folder options> Views >
- ធិច show hidden file and folder
- ដោះធិចពី hide protected operating system file
- ដោះធិចពី hide extension for known file type
a) ជាទូទៅមេរោគច្រើនជាប្រភេទឯកសារមានកន្ទុយ .exe .com។
b) ប្រយ័ត្ន ​File រឺ Folder មាន​កន្ទុយ.exe រឺ .com។ ឧទាហរណ៍ បើ​អ្នក​មាន Folder មួយ​ឈ្មោះ​ថា cambodia មេរោគ​នឹង​បង្កើត​File មួយ​មាន​ឈ្មោះ​ថា cambodia.exe ហើយ​មាន​Icon ដូច​Folder រី​ឯFolder cambodia របស់​អ្នក​ មេរោគ​នឹង​លាក់​ទុករឺ​លុប​ចោល។
បើឃើញករណី​បែប​នេះ  និង មាន ឯកសារឈ្មោះ Autorun.inf ជាប់មកជាមួយផង នៅលើFlash របស់អ្នកចូរចាំថា មាន​មេរោគ ហើយ។
ធ្វើយ៉ាងណាដើម្បីបង្ហាញ hidden folder នៅក្នុង USB Flash របស់លោកអ្នក ?

ពេល ​ដែល Flash របស់​លោក​អ្នក​ត្រូវ​បាន​ដោត​ក្នុង Computer ដែល​មាន​មេរោគ មេរោគ​វា​បាន​លាក់ Folder របស់​លោក​អ្នក​ចោល​ទាំងអស់ ហើយ​វា​បង្កើត​ឈ្មោះ Folder ថ្មី ជា​ប្រភេទ Shortcut File ហើយរាល់ឯកសារទាំងអស់របស់លោកអ្នក ដែលមាននៅក្នុង Folder ទាំងនោះ មិនអាចបើកបានទេ ។ ក្នុង Folder មែនទែនដែលបានលាក់ទាំងនោះ បើ​ទោះ​ជា​ក្នុង Windows Explorer អាច​មើល​ឃើញ ព្រិល​ៗ​ក៏​ដោយ ក៏​វា​មិន​អាច​ដក​គ្រីស​ពី​ក្នុង​ប្រអប់ Hidden File បាន​ដែរ ។
a
ជា ​ដំបូង លោក​អ្នក​គួរ​តែ​តម្លើង កម្មវិធី ACDSee Photo Manager 2009 Version 11. ជា​មុន​សិន​ក្នុង​កុំព្យូទ័រ​របស់​លោក​អ្នក ។ បន្ទាប់​មក រកមើល ហើយ​ធ្វើ​តាម​រូប​ដូច​ខាង​ក្រោម ៖
ចុចទីនេះ ដើម្បីទាញយកកម្មវិធី ACDSee Photo Manager 2009 V11.0
a
តម្លើង ACDSee រួច ចូលក្នុងកម្មវិធីនេះ ហើយចុលើ Drive Flash ។ ត្រង់ Filter By ចុចព្រួញតូចចុះក្រោម រួចយក Advanced Filters–>  Alt+I។
a
រួចចុចដាក់គ្រីស ត្រង់ Show Hidden Files and Folders។  បន្ទាប់ ​មក ដាក់ Mouse ពី​លើ Folder ដែល​មើល​ឃើញ​ព្រិលៗ រួចចុច Mouse ខាង​ស្ដាំ រួច​យក Properties… វា​ចេញ​រូប​ដូច​ខាង​ក្រោម នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ ។
aa
បន្ទាប់​​មក ចុច​ដក​គ្រីស ចេញពី Hidden >> OK ។ ធ្វើបែបនេះ គ្រប់​ Folder ទាំង​អស់​ម្ដង​មួយៗ ។
បង្ហាញ file and folder លាក់ដោយមេរោគ
ពេល​ខ្លះ​គួរ​អោយ​រំខាន​ណាស់​ដែល​អ្នក​មិន​អាច​រក​ឃើញ​ឯកសារ​នៅ​ក្នុង ​flash drive ឬ storage device របស់​អ្នក ​ទោះ​បី​ជា​អ្នក​បាន​save វា​ទុក​ហើយ​ក៏​ដោយ​។​ដើម្បី​​បង្ហាញ​នៅ​រាល់​ឯក​សា​រ​ទាំង​អស់​រួម​ទាំង​ មេរោគ​ដែល​មាន​នៅ​ក្នុង​ drive​ នោះ​ សូម​ព្យាយាម​សាក​ល្បង​នូវ​ដំណោះ​ស្រាយ​ដូច​ខាង​ក្រោម ៖
លោក​អ្នក​អាច​អនុវត្ត​នូវ​វិធីសាស្ត្រ​ពីរ​យ៉ាង៖
វិធីសាស្ត្រ​​ទី ១
-​ សូម​បើក drive របស់​លោក​អ្នក
-​ បន្ទាប់​​មក​​សូម​​ចុច​​លើ ​Tools នៅ​​លើ​​របារ ​Menu
- បន្ទាប់​មក​យក Folder Options
- នោះ​វា​នឹង​ចេញ​ផ្ទាំង​ដូច​ខាងក្រោម
១. សូម​ចុច​លើ​ថេប View
២. នៅ​ក្នុង​ប្រអប់ Advanced Settings សូម​ធីក​យក Show hidden files and folders
វិធីសាស្ត្រ​ទី ២ ៖
- ទៅ​កាន់​ម៉ឺនុយ Start
- ចុច Run
- វាយ​ពាក្យ​ថា regedit ក្នុង​ប្រអប់​អត្ថបទ និង​ចុច Enter
ពេល​កម្មវិធី Registry Editor បើក សូម​ធ្វើ​ដូច​ខាងក្រោម ៖
សូម​ទៅ​កាន់​ចំណុច​ដូច​ខាង​ក្រោម ៖
១. ទៅ​កាន់ HKEY_LOCAL_MACHINE និង​បើក Software បន្ត​ទៅ Microsoft -> Windows -> Current Version -> Explorer បន្ទាប់ Advanced -> Folder -> Hidden -> SHOWALL
២.លុប​តម្លៃ CheckedValue ។
៣. បង្កើត DWORD value ថ្មី​ដែល​មាន​ឈ្មោះ​ថា CheckedValue (ដូច​ខាង​លើ​ដែរ តែ​ប្រភេទ​វា​ជា REG_DWORD) ។
៤. កែប្រែ​តម្លៃ​ទិន្នន័យ​របស់​វា (value data) ទៅ 1 (0×00000001) ។
៥. រួចរាល់

Sunday, October 19, 2014

Baby មុខ Cute

ឈ្មោះ ៖ ឆូយ សសុគុណ៌ កើតថ្ងៃពុធ ទី ២៨ ខែកញ្ញា ឆ្នាំ២០១៤
វេលាម៉ោងប្រមាណ១យប់ នៅមន្ទីរពេទ្យខេត្តកំពត ។
baby នេះកើតមកមុខ Cute គួរអោយស្រលាញ់ខ្លាំងណាស់ ហើយឥលូវរឹតតែគួរអោយស្រលាញ់ទ្វេរដង ។
តើអ្នកទាំងអស់គ្នាគិតដូចខ្ញុំទេ ?...................

Change Windows Update Setting នៅលើ Windows 10 TP

ដោយសារតែខ្ញុំបានឃើញបងប្រុសម្នាក់គាត់បានសួរសំនួរនេះ នៅក្នុង Group ចែកគ្នានិយាយ IT ដូច្នេះថ្ងៃនេះខ្ញុំនិងលើកយកពីវិធីសាស្ត្រក្នុងការ Change and Close Windows Update នៅលើ Windows 10 TP នេះមកចែកជូនអ្នកទាំងអស់គ្នា (មិនមែនខ្ញុំចេះដោយខ្លួនឯងទេ គឺខ្ញុំបានដកស្រង់ពី Website បរទេស) ៕ វាពិតជាចំឡែកដែរដែល Windows ជំនាន់ថ្មីនេះបានបិទមិនអោយយើង Change Windows Update​ Setting។ ចឹងកុំអោយខាតពេលយើងចាប់ផ្តើមតែម្តង
បញ្ជាក់៖ យើងមិនអាចបិទ Windows Update នៅលើ Windows 10 TP ទាំងស្រុងបានទេព្រោះវាជាលក្ខណះ Preview Version តែយើងអាចប្លាស់ប្តូរ setting វាកុំអោយ Update auto បាន
ដើម្បីអាច Change Windows Update Setting នៅលើ Windows 10 TP បានគឺយើងមានវិធីសាស្ត្រ ២
១. វិធីសាស្ត្រទី ១ ប្រើប្រាស់ Group Policy Editor (gpedit.msc)
1. វាយ gpedit.msc នៅក្នុង RUN ឬក៏វាយនៅក្នុង Start search box ហើយចុច Enter. នោះវានឹងបង្ហាញផ្ទាំង Group Policy Editor.
2. ឥឡូវចូលទៅកាន់
Computer Configuration -> Administrative Templates -> Windows Components -> Windows Update
3. នៅផ្នែកខាងស្តាំរកមើល​  Option "Configure Automatic Updates"
4. The option would be set to Not Configured. Double-click លើវាហើយរើសយក Enabled.
ខាងក្រោមគឺវាមានជម្រើស 4 តែយើងត្រូវយកជំរើសចុងក្រោយ  "5 - Allow local admin to choose setting" ដើម្បីអោយយើងអាចបិទ Windows Update នៅក្នុង Windows Update settings page.
ចុងក្រោយចុច Apply changes ហើយចូលទៅបើក page​ Windows Update settings នោះអ្នកនិងអាច Change Windows Update Setting នៅលើ Windows 10 TPបានហើយ

២.​ វិធីសាស្ត្រទី ២ ប្រើប្រាស់  Registry Editor (regedit.exe)
បើសិនជាអ្នកមិនចង់ប្រើប្រាស់តាមវិធីសាស្ត្រទី ១ ទេអ្នកអាចអនុវត្តតាមវិធីខាងក្រោមក៏បាន
1. វាយ regedit នៅក្នុង RUN ឫក៏វាយនៅក្នុង Start search box ហើយចុច Enter. នោះវានឹងបង្ហាញផ្ទាំង  Registry Editor.


2. ឥឡូវចូលទៅកាន់ទីតាំងតាមខាងក្រោម
HKEY_LOCAL_MACHINE\SOFTWARE\Policies\Microsoft\Windows  
បន្ទាប់មក Create a new key under Windows key and set its name as WindowsUpdate

3. Create another new key under WindowsUpdate key and set its name as AU
So the final key path would be:
HKEY_LOCAL_MACHINE\SOFTWARE\Policies\Microsoft\Windows\WindowsUpdate\AU

បន្ទាប់មក select AU key and in right-side pane create a new DWORD AUOptions 

4. ហើយ Set the value នៃ AUOptions ជាលេខ 5 ដើម្បីអោយយើងអាចបិទ Windows Update នៅក្នុង Windows Update settings page.


ចុងក្រោយបិទ Registry Editor ហើយចូលទៅបើក pageWindows Update settings នោះអ្នកនិងអាច Change Windows Update Setting នៅលើ Windows 10 TPបានហើយ
លទ្ធផល

សូមអភ័យទោសចំពោះ វិធីសាស្ត្រទី ២ ដែលត្រង់កន្លែងខ្លះមិនបានបកប្រែជូនព្រោះខ្ញុំយល់ថាវាអាចនឹងពិបាកយល់ជាងមិនបកប្រែ។
បញ្ចាក់៖ វិធីសាស្ត្រទាំង ២ ខាងលើអ្នកអាចប្រើ១ណាក៏បានដែរ តែសម្រាប់ខ្ញុំវិញយល់ថាវិធីសាស្ត្រទី ១ វាមានភាពងាយស្រួលជាង ព្រោះវិធីសាស្ត្រទី ២ វាសម្រាប់តែអ្នកដែលចេះនិងយល់ពី Registry Editor ទើបងាយស្រួល

ដោយ៖ រតនៈ

របៀបដាក់ Start Menu​ Windows 10 ឲ្យមាន Style ដូច Windows 8 និង8.1

Microsoft ទើបតែចេញ Windows ជំនាន់ថ្មីរបស់ខ្លនដែលមានការផ្លាស់ប្តូរជាច្រើនដូចជា៖​
1. Start Menu returns
2. Task View for serious multitasking
3. Multiple desktops for power users
4. Command Prompt gets keyboard-friendly
5. Windows 10 gets more touchy feely
6. Windows 10 will replace Windows Phone
7. Windows 10 will be Windows Store-friendly
8. Windows Store apps can work like desktop apps
9. Go Snap crazy

ហើយថ្ងៃនេះខ្ញុំនិងលើកយកពីវិធីសាស្ត្រមួយដែលទាក់ទងនឹង Start Menu , តាមពិតទៅ Start Menu ថ្មីនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ ព្រោះវាមានលក្ខណះដូចទៅនឹង Start Menu របស់ Windows7 ដែរ គ្រាន់តែវាមានបន្ថែមជាលក្ខណះ Metro នឹងមានពណ៍ស្រស់និងទាក់ទាញ តែសម្រាប់អ្នកដែលចូលចិត្ត ប្រើប្រាស់ Start Menu ដែលមាន Style ដូច Windows 8 និង8.1 អ្នកទាំងអស់អាចអនុវត្តតាមខាងក្រោមបាន៖
១.​ ចុច Right click នៅលើ Start Menu taskbar -> Properties


២. ចុចលើ Tab Start Menu -> ដក Tick នៅត្រង់ "Use the Start menu instead of the Start screen." 

៣. បន្ទាប់មកវានឹងចេញ Dialog Box ដើម្បីអោយលោកអ្នកធ្វើការ Sign Out
បន្ទាប់ពី​ Sign Out នោះយើងនិងទទួលបាន Start Menu ដែលមានStyle ដូច​ Window 8 និង8.1 


បញ្ជាក់៖ បើចង់ដាក់ Start Menu របស់ Windows 10 នេះវិញគ្រាន់តែចូលទៅទីតាំងដដែលហើយ Tick នៅត្រង់ "Use the Start menu instead of the Start screen." ​ ជាការស្រេច......

អរគុណ 
អត្ថបទដោយ. រតនៈ

Thursday, October 9, 2014

លោក ហ៊ុន សែន សម្រេច​ឲ្យ​អ្នក​មាន​ប្រាក់បៀវត្សរ៍​លើសពី​៨០​ម៉ឺន​រៀល​ត្រូវ​ជាប់ពន្ធ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាស​ថា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រេច​ឲ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់បៀវត្សរ៍​ចាប់ពី​៨០​ម៉ឺន​រៀល​ឡើងទៅ នឹង​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​។​
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ (CUS) ​នៅ​កោះ​ពេជ្រ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កាលពីមុន​មន្ត្រីរាជការ និងប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់ខែ​ចាប់ពី​៥០​ម៉ឺន​រៀល នឹង​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​ឥឡូវនេះ​លោក​សម្រេច​ឲ្យ​អ្នក​មាន​ប្រាក់បៀវត្សរ៍​ចាប់ពី​៨០​ម៉ឺន​ រៀល​វិញ ជា​អ្នក​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​។ លោក​ថា លោក​បាន​ចារ​ឯកភាព​លើ​សេចក្តីព្រាងច្បាប់​ថវិកា​រួចហើយ បន្ទាប់មក​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ឆ្លង​ឲ្យបាន​នៅ​សប្តាហ៍​ទី​៤ នៃ​ខែ​តុលា​នេះ​។

Wednesday, October 8, 2014

ទម្លាប់សំអាតអាចម៍​ត្រចៀក​ជា​ប្រចាំ មិន​មែន​ជា​រឿង​ល្អ​ប៉ុន្មាននោះទេ

ទម្លាប់សំអាតអាចម៍​ត្រចៀក​ជា​ប្រចាំ មិន​មែន​ជា​រឿង​ល្អ​ប៉ុន្មាននោះទេ

ទម្លាប់អនាម័យខ្លួនប្រាណ
គឺជារឿងដ៏ល្អ​មួយ​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​យក​ចិត្ត​ទុក​ដាក់
ព្រោះ​អី​វា​ធ្វើ​អោយ​យើង​មាន​សុខភាព​ល្អ ចៀសវាង​ឆ្លង​ជំងឺ​ផ្សេងៗ
ហើយ​ក៏​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ល្អ​ផង​ដែរ។
ការ​សំអាត​ត្រចៀក​ក៏​ជា​រឿង​ដ៏​ចាំបាច់​បំផុត​មួយ​ផង​ដែរ
ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​អី​បើ​យើង​ឧស្សាហ៍​សំអាត​ញឹក​ញាប់​ពេក
វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​យើង​បាន ជាង​ការ​មិន​សំអាត​ញឹកញាប់។
សារធាតុរអិលៗពណ៌លឿង រឺក៏អាចម៍ត្រចៀក
ដែល​ស្ថិត​នៅ​ក្នុង​ត្រចៀក​យើង​ដោយ​ឯក​ឯង​នេះ​មិន​មែន​ជា​សារធាតុ​អត់​
ប្រយោជន៍​នោះ​ទេ
ហើយ​វា​ក៏​មិន​គួរ​អោយ​ខ្ពើម​រអើម​ដល់​ថ្នាក់​តម្រូវ​អោយ​យើង​សំអាត​ជា​ទៀង​
ទាត់​នោះ​ដែរ។

Monday, October 6, 2014

អ្នកភូមិកំពុងតែជីកដី ស្រាប់តែប្រទះឃើញផ្នូរបុរាណមួយ ដែលមានអាយុជាង 2000ឆ្នាំ

អ្នកភូមិកំពុងតែជីកដី ស្រាប់តែប្រទះឃើញផ្នូរបុរាណមួយ ដែលមានអាយុជាង 2000ឆ្នាំ ចង់ដឹងអត់ថាតើមានអ្វីនៅក្នុងនោះ? សូមទស្សនាទាំងអស់គ្នា (មានវីដេអូ)