Friday, January 10, 2014

អក្សរសាស្រ្តជាអ្វី? ហេតុអ្វីចាំបាច់មានអក្សរសាស្រ្ត?

អក្សរសាស្រ្តជាអ្វី? ហេតុអ្វីចាំបាច់មានអក្សរសាស្រ្ត?

     អក្សរសាស្រ្ត គឺជាវិជ្ជាអក្សរក្បួនប្រាប់វិធីនៃអក្សរក្នុងការសរសេរឱ្យបានត្រឹមត្រូវ ភាសាណាមួយ ឬមានន័យថា អក្សរគឺជាក្បួនខ្នាតរឺជាវិជ្ជាមួយ សិក្សាអំពីរបៀប និង វិធីប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ហាញសតិអារម្មណ៍ លាតត្រដាងមនោសញ្ចេតនា ទស្សន និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ដោយរៀបចំតាក់តែងពាក្យពេចន៍ឱ្យពិរោះ ធ្វើឱ្យអ្នកអានជក់ចិត្ត មានអារម្មណ៍ហាក់ដូចជាស្ថិតនៅក្នុងព្រឹត្តការណ៍នៃរឿងទាំងនោះជាប់ជានិច្ច។ ដូចនេះអក្សរសាស្រ្ត គឺការផ្សព្វផ្សាយមនោសញ្ចេតនា បណ្តុះគំនិត បង្កើតការអប់រំមនុស្ស ខាងស្មារតី និងសតិអារម្មណ៍ ក៏ដូចជាបណ្តុះនូវសីលធម៌ដែរ ។
អក្សរសាស្រ្តមានតួនាទីបូកសរុប និង កត់ត្រាបណ្តាបាតុភូតនានារបស់សង្គមមនុស្ស នូវគំនិតជឿនលឿន  អន់ថយរបស់របស់សង្គម ក្នុងសមយ័កាលនីមួយៗ៕

0 comments: