Sunday, October 19, 2014

Change Windows Update Setting នៅលើ Windows 10 TP

ដោយសារតែខ្ញុំបានឃើញបងប្រុសម្នាក់គាត់បានសួរសំនួរនេះ នៅក្នុង Group ចែកគ្នានិយាយ IT ដូច្នេះថ្ងៃនេះខ្ញុំនិងលើកយកពីវិធីសាស្ត្រក្នុងការ Change and Close Windows Update នៅលើ Windows 10 TP នេះមកចែកជូនអ្នកទាំងអស់គ្នា (មិនមែនខ្ញុំចេះដោយខ្លួនឯងទេ គឺខ្ញុំបានដកស្រង់ពី Website បរទេស) ៕ វាពិតជាចំឡែកដែរដែល Windows ជំនាន់ថ្មីនេះបានបិទមិនអោយយើង Change Windows Update​ Setting។ ចឹងកុំអោយខាតពេលយើងចាប់ផ្តើមតែម្តង
បញ្ជាក់៖ យើងមិនអាចបិទ Windows Update នៅលើ Windows 10 TP ទាំងស្រុងបានទេព្រោះវាជាលក្ខណះ Preview Version តែយើងអាចប្លាស់ប្តូរ setting វាកុំអោយ Update auto បាន
ដើម្បីអាច Change Windows Update Setting នៅលើ Windows 10 TP បានគឺយើងមានវិធីសាស្ត្រ ២
១. វិធីសាស្ត្រទី ១ ប្រើប្រាស់ Group Policy Editor (gpedit.msc)
1. វាយ gpedit.msc នៅក្នុង RUN ឬក៏វាយនៅក្នុង Start search box ហើយចុច Enter. នោះវានឹងបង្ហាញផ្ទាំង Group Policy Editor.
2. ឥឡូវចូលទៅកាន់
Computer Configuration -> Administrative Templates -> Windows Components -> Windows Update
3. នៅផ្នែកខាងស្តាំរកមើល​  Option "Configure Automatic Updates"
4. The option would be set to Not Configured. Double-click លើវាហើយរើសយក Enabled.
ខាងក្រោមគឺវាមានជម្រើស 4 តែយើងត្រូវយកជំរើសចុងក្រោយ  "5 - Allow local admin to choose setting" ដើម្បីអោយយើងអាចបិទ Windows Update នៅក្នុង Windows Update settings page.
ចុងក្រោយចុច Apply changes ហើយចូលទៅបើក page​ Windows Update settings នោះអ្នកនិងអាច Change Windows Update Setting នៅលើ Windows 10 TPបានហើយ

២.​ វិធីសាស្ត្រទី ២ ប្រើប្រាស់  Registry Editor (regedit.exe)
បើសិនជាអ្នកមិនចង់ប្រើប្រាស់តាមវិធីសាស្ត្រទី ១ ទេអ្នកអាចអនុវត្តតាមវិធីខាងក្រោមក៏បាន
1. វាយ regedit នៅក្នុង RUN ឫក៏វាយនៅក្នុង Start search box ហើយចុច Enter. នោះវានឹងបង្ហាញផ្ទាំង  Registry Editor.


2. ឥឡូវចូលទៅកាន់ទីតាំងតាមខាងក្រោម
HKEY_LOCAL_MACHINE\SOFTWARE\Policies\Microsoft\Windows  
បន្ទាប់មក Create a new key under Windows key and set its name as WindowsUpdate

3. Create another new key under WindowsUpdate key and set its name as AU
So the final key path would be:
HKEY_LOCAL_MACHINE\SOFTWARE\Policies\Microsoft\Windows\WindowsUpdate\AU

បន្ទាប់មក select AU key and in right-side pane create a new DWORD AUOptions 

4. ហើយ Set the value នៃ AUOptions ជាលេខ 5 ដើម្បីអោយយើងអាចបិទ Windows Update នៅក្នុង Windows Update settings page.


ចុងក្រោយបិទ Registry Editor ហើយចូលទៅបើក pageWindows Update settings នោះអ្នកនិងអាច Change Windows Update Setting នៅលើ Windows 10 TPបានហើយ
លទ្ធផល

សូមអភ័យទោសចំពោះ វិធីសាស្ត្រទី ២ ដែលត្រង់កន្លែងខ្លះមិនបានបកប្រែជូនព្រោះខ្ញុំយល់ថាវាអាចនឹងពិបាកយល់ជាងមិនបកប្រែ។
បញ្ចាក់៖ វិធីសាស្ត្រទាំង ២ ខាងលើអ្នកអាចប្រើ១ណាក៏បានដែរ តែសម្រាប់ខ្ញុំវិញយល់ថាវិធីសាស្ត្រទី ១ វាមានភាពងាយស្រួលជាង ព្រោះវិធីសាស្ត្រទី ២ វាសម្រាប់តែអ្នកដែលចេះនិងយល់ពី Registry Editor ទើបងាយស្រួល

ដោយ៖ រតនៈ

0 comments: