Friday, October 24, 2014

កំចាត់មេរោគ លាក់ Folder

aកំចាត់មេរោគ លាក់ Folder ក្នុង USB Flash Drive លោកអ្នកចូលក្នុង cmd ដែលចូលតាម run វាយសរសេរ cmd ឬចូលតាម start –> programs –> accessories –> command prompt.
-      រកមើល drive ណាមួយ ឬ flash drive ដែលបានភ្ជាប់ដូចជា F:, G:
-      ប្រើ command prompt វាយសរសេរ G:
-      វាយសរសេរ Command តាម:  attrib -s -h /s /d *.*

aចុចលើ Enter និងបង្ហាញពីកំហុស Files
a
រូប icon ព្រាលៗ មានផ្ទុកមេរោគ attrib -s -h /s /d *.*  រួចមើលឃើញ File ទាំងអស់ឡើងវិញ
a 
ការពារ​មេរោគ​កុំ​អោយ​​ឆ្លង​តាម ​Flash drive
a
ករណីឆ្លងមេរោគទូទៅមួយ គឺឆ្លងពីការដោត flash drive ពីកុំព្យូទ័រដែលមានមេរោគ ទៅដាក់ នៅកុំព្យូទ័រដែលមានរឺគ្មានមេរោគ ហើយ​ដែល​គ្មាន​ប្រព័ន្ធការពារ​ដែល​មាន​ប្រសិទ្ធិភាព។
វិធីសាស្ត្រ ខាងក្រោម ជាវិធីសាស្ត្រងាយបំផុត ហើយ​ដែល​គ្មាន​មេរោគ​ណា​អាច​ចំលង​ខ្លួន​កុំព្យូទ័រអ្នកតាម​Flash drive បានឡើយ ទោះ​បី​ជា​មេរោគ​ចាស់​ថ្មី​បែប​ណា​ក៏​ដោយ​។
១) បិទ អូតូរ៉ាន់  Autorun
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion
\Policies\Explorer\ NoDriveTypeAutoRun Value=0xFF
២) ពេលបើក flash កុំចុច double click។ ចូរចុច Click រួច Right click រួច ចុច Explore.
ព្រោះបើចុចdouble click ស្មើនឹង បណ្តោយអោយមានអូតូរ៉ាន់ដដែល។
៣) កុំទុកចិត្តប្រូក្រាមការពារមេរោគពេក
ប្រូក្រាម​​ភាគ​ច្រើន​ស្គាល់​មេរោគ​មួយ​តែ​ពេល​ដែល​មេរោគ​នោះ​រាត​ត្បាត​រួច ​ហើយ​ប៉ុណ្ណោះ មានន័យថា មេរោគដែលបានលុបឯកសារអ្នកចោលខ្លះហើយ។
បើចង់ដឹងថា flash មានមេរោគរឺអត់៖
បង្ហាញឯកសារដែលលាក់ខ្លួន (hidden file)
Tools > Folder options> Views >
- ធិច show hidden file and folder
- ដោះធិចពី hide protected operating system file
- ដោះធិចពី hide extension for known file type
a) ជាទូទៅមេរោគច្រើនជាប្រភេទឯកសារមានកន្ទុយ .exe .com។
b) ប្រយ័ត្ន ​File រឺ Folder មាន​កន្ទុយ.exe រឺ .com។ ឧទាហរណ៍ បើ​អ្នក​មាន Folder មួយ​ឈ្មោះ​ថា cambodia មេរោគ​នឹង​បង្កើត​File មួយ​មាន​ឈ្មោះ​ថា cambodia.exe ហើយ​មាន​Icon ដូច​Folder រី​ឯFolder cambodia របស់​អ្នក​ មេរោគ​នឹង​លាក់​ទុករឺ​លុប​ចោល។
បើឃើញករណី​បែប​នេះ  និង មាន ឯកសារឈ្មោះ Autorun.inf ជាប់មកជាមួយផង នៅលើFlash របស់អ្នកចូរចាំថា មាន​មេរោគ ហើយ។
ធ្វើយ៉ាងណាដើម្បីបង្ហាញ hidden folder នៅក្នុង USB Flash របស់លោកអ្នក ?

ពេល ​ដែល Flash របស់​លោក​អ្នក​ត្រូវ​បាន​ដោត​ក្នុង Computer ដែល​មាន​មេរោគ មេរោគ​វា​បាន​លាក់ Folder របស់​លោក​អ្នក​ចោល​ទាំងអស់ ហើយ​វា​បង្កើត​ឈ្មោះ Folder ថ្មី ជា​ប្រភេទ Shortcut File ហើយរាល់ឯកសារទាំងអស់របស់លោកអ្នក ដែលមាននៅក្នុង Folder ទាំងនោះ មិនអាចបើកបានទេ ។ ក្នុង Folder មែនទែនដែលបានលាក់ទាំងនោះ បើ​ទោះ​ជា​ក្នុង Windows Explorer អាច​មើល​ឃើញ ព្រិល​ៗ​ក៏​ដោយ ក៏​វា​មិន​អាច​ដក​គ្រីស​ពី​ក្នុង​ប្រអប់ Hidden File បាន​ដែរ ។
a
ជា ​ដំបូង លោក​អ្នក​គួរ​តែ​តម្លើង កម្មវិធី ACDSee Photo Manager 2009 Version 11. ជា​មុន​សិន​ក្នុង​កុំព្យូទ័រ​របស់​លោក​អ្នក ។ បន្ទាប់​មក រកមើល ហើយ​ធ្វើ​តាម​រូប​ដូច​ខាង​ក្រោម ៖
ចុចទីនេះ ដើម្បីទាញយកកម្មវិធី ACDSee Photo Manager 2009 V11.0
a
តម្លើង ACDSee រួច ចូលក្នុងកម្មវិធីនេះ ហើយចុលើ Drive Flash ។ ត្រង់ Filter By ចុចព្រួញតូចចុះក្រោម រួចយក Advanced Filters–>  Alt+I។
a
រួចចុចដាក់គ្រីស ត្រង់ Show Hidden Files and Folders។  បន្ទាប់ ​មក ដាក់ Mouse ពី​លើ Folder ដែល​មើល​ឃើញ​ព្រិលៗ រួចចុច Mouse ខាង​ស្ដាំ រួច​យក Properties… វា​ចេញ​រូប​ដូច​ខាង​ក្រោម នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ ។
aa
បន្ទាប់​​មក ចុច​ដក​គ្រីស ចេញពី Hidden >> OK ។ ធ្វើបែបនេះ គ្រប់​ Folder ទាំង​អស់​ម្ដង​មួយៗ ។
បង្ហាញ file and folder លាក់ដោយមេរោគ
ពេល​ខ្លះ​គួរ​អោយ​រំខាន​ណាស់​ដែល​អ្នក​មិន​អាច​រក​ឃើញ​ឯកសារ​នៅ​ក្នុង ​flash drive ឬ storage device របស់​អ្នក ​ទោះ​បី​ជា​អ្នក​បាន​save វា​ទុក​ហើយ​ក៏​ដោយ​។​ដើម្បី​​បង្ហាញ​នៅ​រាល់​ឯក​សា​រ​ទាំង​អស់​រួម​ទាំង​ មេរោគ​ដែល​មាន​នៅ​ក្នុង​ drive​ នោះ​ សូម​ព្យាយាម​សាក​ល្បង​នូវ​ដំណោះ​ស្រាយ​ដូច​ខាង​ក្រោម ៖
លោក​អ្នក​អាច​អនុវត្ត​នូវ​វិធីសាស្ត្រ​ពីរ​យ៉ាង៖
វិធីសាស្ត្រ​​ទី ១
-​ សូម​បើក drive របស់​លោក​អ្នក
-​ បន្ទាប់​​មក​​សូម​​ចុច​​លើ ​Tools នៅ​​លើ​​របារ ​Menu
- បន្ទាប់​មក​យក Folder Options
- នោះ​វា​នឹង​ចេញ​ផ្ទាំង​ដូច​ខាងក្រោម
១. សូម​ចុច​លើ​ថេប View
២. នៅ​ក្នុង​ប្រអប់ Advanced Settings សូម​ធីក​យក Show hidden files and folders
វិធីសាស្ត្រ​ទី ២ ៖
- ទៅ​កាន់​ម៉ឺនុយ Start
- ចុច Run
- វាយ​ពាក្យ​ថា regedit ក្នុង​ប្រអប់​អត្ថបទ និង​ចុច Enter
ពេល​កម្មវិធី Registry Editor បើក សូម​ធ្វើ​ដូច​ខាងក្រោម ៖
សូម​ទៅ​កាន់​ចំណុច​ដូច​ខាង​ក្រោម ៖
១. ទៅ​កាន់ HKEY_LOCAL_MACHINE និង​បើក Software បន្ត​ទៅ Microsoft -> Windows -> Current Version -> Explorer បន្ទាប់ Advanced -> Folder -> Hidden -> SHOWALL
២.លុប​តម្លៃ CheckedValue ។
៣. បង្កើត DWORD value ថ្មី​ដែល​មាន​ឈ្មោះ​ថា CheckedValue (ដូច​ខាង​លើ​ដែរ តែ​ប្រភេទ​វា​ជា REG_DWORD) ។
៤. កែប្រែ​តម្លៃ​ទិន្នន័យ​របស់​វា (value data) ទៅ 1 (0×00000001) ។
៥. រួចរាល់

0 comments: