Friday, January 10, 2014

អក្សរសាស្រ្តជាអ្វី? ហេតុអ្វីចាំបាច់មានអក្សរសាស្រ្ត?

អក្សរសាស្រ្តជាអ្វី? ហេតុអ្វីចាំបាច់មានអក្សរសាស្រ្ត?

     អក្សរសាស្រ្ត គឺជាវិជ្ជាអក្សរក្បួនប្រាប់វិធីនៃអក្សរក្នុងការសរសេរឱ្យបានត្រឹមត្រូវ ភាសាណាមួយ ឬមានន័យថា អក្សរគឺជាក្បួនខ្នាតរឺជាវិជ្ជាមួយ សិក្សាអំពីរបៀប និង វិធីប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ហាញសតិអារម្មណ៍ លាតត្រដាងមនោសញ្ចេតនា ទស្សន និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ដោយរៀបចំតាក់តែងពាក្យពេចន៍ឱ្យពិរោះ ធ្វើឱ្យអ្នកអានជក់ចិត្ត មានអារម្មណ៍ហាក់ដូចជាស្ថិតនៅក្នុងព្រឹត្តការណ៍នៃរឿងទាំងនោះជាប់ជានិច្ច។ ដូចនេះអក្សរសាស្រ្ត គឺការផ្សព្វផ្សាយមនោសញ្ចេតនា បណ្តុះគំនិត បង្កើតការអប់រំមនុស្ស ខាងស្មារតី និងសតិអារម្មណ៍ ក៏ដូចជាបណ្តុះនូវសីលធម៌ដែរ ។
អក្សរសាស្រ្តមានតួនាទីបូកសរុប និង កត់ត្រាបណ្តាបាតុភូតនានារបស់សង្គមមនុស្ស នូវគំនិតជឿនលឿន  អន់ថយរបស់របស់សង្គម ក្នុងសមយ័កាលនីមួយៗ៕

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​​ (ជាភាសាអង់គ្លេស Association of Southeast Asian Nations) ដែលហៅកាត់ថា អាស៊ាន​ (ASEAN) គឺជាអង្គការនយោបាយ និង​សេដ្ឋកិច្ច​មួយ​នៃ​បណ្តា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ ​អាស៊ីអាគ្នេយ៍ ​​​​​​​​​​​​​​​​ ។​ អាស៊ានត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​ ៨ សីហា ឆ្នាំ​១៩៦៧ ដោយ​រួមមាន​ប្រទេស​ហ្វីលីពីនម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បី​ជា​និមិត្តិរូប​នៃសាមគ្គីភាព​ប្រឆាំងនឹងការ​រីកសាយ​នៃ​លិទ្ធិ​កុម្មុយនិស្ត​​ នៅប្រទេសវៀតណាម និង​កុបកម្ម​នានានៅតាម​បណ្តោយ​ព្រំដែនរបស់​ប្រទេសខ្លួន​​​ ។ បន្ទាប់​ពីជំនុំកំពូលបាលី ឆ្នាំ១៩៧៦ អង្គការ​នេះ​បាន​បង្កើតនូវ​កម្មវិធី​សហប្រតិបត្តិការ​សេដ្ឋកិច្ចមួយ ដែល​ជួប​ប្រទះ​ការជាប់គាំក្នុងកំឡុង​ពាក់​កណ្ដាល​ទសវត្សរ៍ទី៨០ ហើយបានដំនើរការ​ឡើងវិញ​ក្នុងរូបភាពជា​គម្រោង​សំនើតំបន់ពាណិជ្ជកម្ម​សេរី​ ថ្នាក់​តំបន់​មួយ។ ប្រទេសជាសមាជិកទាំងអស់នេះ ជួបគ្នាជារៀងរាល់ឆ្នាំ។​ Read More........

និយាយត្រួសៗពី ល្ខោនបាសាក់

 ចំណេះដឹងទូទៅ

http://dengmut.blogspot.com/p/blog-page_10.html

និយាយត្រួសៗពី ល្ខោនបាសាក់ :

* តួអង្គ៖ បង្ហាញឈ្មោះ ឫ ជីវប្រវត្តិដោយខ្លួនឯង។
*ការសម្តែង៖ប្រព្រឹត្តទៅដោយមានតួអង្គឯកតួត្លុកយក្សទេវៈសត្វជាដើម។តួអង្គទាំងអស់ត្រូវ ច្រៀងបទចម្រៀងដែលស្របនឹងស្ថានភាពបរិយាកាសនៃរឿងដោយភ្លេងប្រគុំកំដរជាមួយ ផង។ការរំកិលសាច់រឿងពីឆាកមួយទៅឆាកមួយប្រព្រឹត្តទៅយ៉ាងសន្ធឹងគ្នានៃស្គរ និងឡោ។
*សាច់ភ្លេង៖សាច់ភ្លេងល្ខោនបាសាក់ដែលនៅរក្សាពណ៌សម្បុរចិនមានចំនួន២២បទខ្មែរ បង្កើតបាន២៨បទដោយយកបទមហោរីមកបន្ថែមតាមទម្រង់បាសាក់៨៩បទបទភ្លេងបារាំង
មាន១៦បទ។
*ពាក្យពេចន៍ :ការប្រើពាក្យពេចន៍តួអង្គប្រើពាក្យជួនកម្រងកែវឫពាក្យរាយ។ក្រៅពីនេះគេប្រើ ពាក្យរាជស័ព្ទឫសូរស័ព្ទក៏មានដែរ។