Wednesday, June 1, 2011

ការដឹកនាំ

វិធីសាស្រ្ត ធ្វើ ឲ្យគេ ស្រឡាញ់ ចូល ចិត្ត
. យក ចិត្តទុក ដាក់ ដោយ ស្មោះ ចំពោះ អ្នកដទៃៈ ចង់ អ្នកដទៃ ស្រឡាញ់ យើង
យើង ត្រូវ ធ្វើ អ្វី ដើម្បី ពួក គេ មុន លោក Walters ធ្វើការនៅ ធនាគារ មួយ
ត្រូវ បាន ថ្នាក់ លើ បាន ចាត់ ទៅ ពិនិត្យដោយ សម្ងាត់ មើល ហាង មួយ នោះ
គួរ ឲ្យ ធនាគារ ទុក ចិត្ត ដែរ ឬទេ។ លោក បាន ទៅ សួរ សុខទុក្ខ
នាយក ក្រុមហ៊ុន ឧស្សាហកម្ម ធុន ធ្ងន់ មួយ ផ្សេង ទៀត
ដើម្បី លោក ជួយ ផ្តល់ ឯកសារ ខ្លះ អំពី ហាង មួយ នោះ។ នាយក ក្រុមហ៊ុន
ឆ្លើយ តប ដោយ វិធីមួយ មិន ច្បាស់ បែប ញញើត ញញើម ហាក់ ដូច ជា មិន ចង់ ឲ្យ ជាប់ វាក់ វិន។
ការជួប គ្នា នេះ ទៅ ជា ឥត ប្រយោជន៍។
លោក Walters អស់ សង្ឃឹម មិន ដឹង ធ្វើ យ៉ាង ណា។
ស្រាប់ តែ លោក បាន ឮលេខា ម្នាក់ និយាយ ថា ថ្ងៃ នេះ គាត់ រក មិន បាន កុក ថ្មី មួយ ក្បាល សោះ។
ការ ពិត នាយក ក្រុម ហ៊ុន នេះ កំពុង ស្រាវជ្រាវ រក " កុក" កូន ប្រុស របស់ គាត់ អាយុ ១២ ឆ្នាំ។
ថ្ងៃ ក្រោយ មក ពេល លោក Walters បាន ត្រឡប់ មក ជួប លោក នាយក ក្រុម ហ៊ុន ម្តង ទៀត
សរសេរ លើ ក្រដាស តូច មួយ ថា មាន "កុក" ចម្លែក ផ្ញើ ជូន កូន លោក
ហើយ ប្រើ គេ យក មក... លើក នេះ ត្រូវ បាន ទទួល យ៉ាង រាក់ ទាក់បំផុត
នាយក ក្រុមហ៊ុន ចាប់ ដៃ លោក ដូច ជា បេក្ខជន តំណាង រាស្រ្ត
ចាប់ ដៃ ជាមួយ អ្នក បោះឆ្នោត អញ្ចឹង។ នាយក ក្រុមហ៊ុន មុខ ស្រស់ ដូច ផ្កា បើក មើល " កុក"
ចុះ ឡើង ញឹកញាប់ ហើយ ថែម ទាំង រំលឹក ដល់ កូន គាត់ ថា " អា George
កូន ខ្ញុំ ច្បាស់ ជា ងប់ ងល់ នឹង សត្វ កុក នេះ ជា ពុំ ខាន!"
លោក Walters រៀប រាប់ ឡើង វិញ ថា " ក្នុង រយៈពេល កន្លះ ម៉ោង
យើង និយាយ តែ ពីរឿង កុក ហើយ សំឡឹង មើល ផ្ទាំង រូបថត George ហើយ មិន ចាំ ខ្ញុំ សួរ
នាយក ក្រុមហ៊ុន នោះ ចំណាយ ពេល មួយ ម៉ោង ទៀត
ខ្ញុំ ដឹង ពី ឯក សារ ទាំង អស់ ដែល ខ្ញុំ ចង់ បាន។
គ្មាន ប្រការ អ្វី ដែល គាត់ ដឹង ហើយ មិន ប្រាប់ ខ្ញុំ ទេ

0 comments: