Wednesday, August 20, 2014

រើស​យក​ជំនាញ​មួយ​ណា?(សំរាប់អ្នកទើបប្រលងបាក់ឌុប)

សិស្ស​ស្ទើរ​តែ​១០០​ភាគ​រយ​ តែង​ជួប​ការ​លំបាក​មិន​ដឹង​ថា​គួរ​ជ្រើស​រើស​យក​មុខ​ជំនាញ​ណា​មួយ​មក​សិក្សា ​​សម្រាប់​ជា​អាជីព​ប្រចាំ​ជីវិត​នា​ពេល​អនាគត។ ការ​ពិត​ទៅ​ការ​រើស​យក​ជំនាញ​សិក្សា​មិន​គួរ​លំបាក​ពេក​ទេ ដរាប​ណា​គេ​បាន​ត្រៀម​ខ្លួន​និង​សិក្សា​ស្វែង​យល់​​ឲ្យ​បាន​ច្បាស់​អំពី​ ខ្លួន​ឯង​ និង​អាជីព​ដែល​ខ្លួន​ចង់​ធ្វើ។ កត្តាគួប​ផ្សំ​​មួយ​ចំនួន​ដែល​គួរ​យក​មក​ពិចារណា​រួម​មាន តើ​មុខ​ជំនាញ​នេះ​ងាយ​ស្រួល​រក​ការងារ​ធ្វើ​ទេ​ពេល​បញ្ចប់​ការ​សិក្សា? តើ​នៅ​ថ្ងៃ​អនាគត​​នឹង​មាន​តម្រូវ​ការ​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ជំនាញ ​បែប​នេះ​ដែរ​ឬទេ? ក្រៅ​ពី​ធ្វើ​ការ​តាម​បណ្តា​ក្រុមហ៊ុន​ ឬ​អង្គការ ​តើ​មុខ​ជំនាញ​នេះ​អាច​យក​ទៅ​ប្រកប​របរ​រក​ស៊ី​បាន​ដោយ​ខ្លួន​ឯង​ដែរ​ឬ​ទេ?



ក្រៅ​ពី​កត្តា​​ដែល​បាន​រៀប​រាប់​ខាង​លើ​ កត្តា​​ដែល​សំខាន់​បំផុត​គឺ​ ជាប់​ទាក់​ទង​នឹង​ខ្លួន​អ្នក​ផ្ទាល់​ ចូរ​សួរខ្លួន​ឯង​នូវ​សំណួរ​ដូច​ខាង​ក្រោមៈ

តើយើងត្រូវធ្វើដូចមេ្តច ដើម្បីទទួលបានការងារមួយដ៏សមស្រប ហើយឈានទៅរកភាព ជោគជ័យ?

ភាពជោគជ័យ គឺជាពាក្យមួយដ៏មានតម្លៃមួយ ដែលមនុស្សម្នាក់ៗតែងប្រាថ្នាចង់បាន និង ចង់ទៅ ដល់ទោះបីជាស្ថិតក្នុងស្ថានភាព ណាក៏ដោយ ដោយរួម ទាំងជោគជ័យលើ ការសិក្សា ជោគជ័យលើការងារ និងជោគ ជ័យលើមុខជំនួញ ជាដើម។ ខាងក្រោម នេះគឺជាគន្លឹះ សំខាន់មួយចំនួនដើម្បីជួយ ដល់យុវជនក៏ដូចជា និយោជិតគ្រប់រូប ដែលមានឆន្ទៈ ស្រូចស្រាវ ក្នុងការធ្វើខ្លួនឱ្យឈានទៅរកភាពជោគ ជ័យ។
១, ការកំណត់គោលដៅៈ នេះគឺជាណុចដ៏សំខាន់ ក្នុងឈានទៅរកភាពជោគជ័យហេតុនេះ មុននឹងធ្វើអ្វីមួយលោក អ្នកត្រូវកំណត់គោលដៅរបស់អ្នកអោយបាន ច្បាស់លាស់ជាមុនសិនថា អ្នកចង់បានអ្វី និងមានគោលបំណង បែបណា។ មនុស្សភាគច្រើនតែងតែធេ្វសប្រហែសក្នុងការកំណត់គោលដៅរបស់ខ្លួន ការកំណត់គោលដៅ គឺជារឿងដ៍សំខាន់ វាជាមុខសញ្ញាឬជាការលើទឹកចិត្តរបស់អ្នកផ្ទាល់ ហើយអាចនាំអោយអ្នកទទួលបានជោគជ័យ ដូចនេះ គួរតែ រៀបចំដំណើរជីវិតប្រកបដោយភាពឆ្លៀសវៃ។

Friday, January 10, 2014

អក្សរសាស្រ្តជាអ្វី? ហេតុអ្វីចាំបាច់មានអក្សរសាស្រ្ត?

អក្សរសាស្រ្តជាអ្វី? ហេតុអ្វីចាំបាច់មានអក្សរសាស្រ្ត?

     អក្សរសាស្រ្ត គឺជាវិជ្ជាអក្សរក្បួនប្រាប់វិធីនៃអក្សរក្នុងការសរសេរឱ្យបានត្រឹមត្រូវ ភាសាណាមួយ ឬមានន័យថា អក្សរគឺជាក្បួនខ្នាតរឺជាវិជ្ជាមួយ សិក្សាអំពីរបៀប និង វិធីប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ហាញសតិអារម្មណ៍ លាតត្រដាងមនោសញ្ចេតនា ទស្សន និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ដោយរៀបចំតាក់តែងពាក្យពេចន៍ឱ្យពិរោះ ធ្វើឱ្យអ្នកអានជក់ចិត្ត មានអារម្មណ៍ហាក់ដូចជាស្ថិតនៅក្នុងព្រឹត្តការណ៍នៃរឿងទាំងនោះជាប់ជានិច្ច។ ដូចនេះអក្សរសាស្រ្ត គឺការផ្សព្វផ្សាយមនោសញ្ចេតនា បណ្តុះគំនិត បង្កើតការអប់រំមនុស្ស ខាងស្មារតី និងសតិអារម្មណ៍ ក៏ដូចជាបណ្តុះនូវសីលធម៌ដែរ ។
អក្សរសាស្រ្តមានតួនាទីបូកសរុប និង កត់ត្រាបណ្តាបាតុភូតនានារបស់សង្គមមនុស្ស នូវគំនិតជឿនលឿន  អន់ថយរបស់របស់សង្គម ក្នុងសមយ័កាលនីមួយៗ៕

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​​ (ជាភាសាអង់គ្លេស Association of Southeast Asian Nations) ដែលហៅកាត់ថា អាស៊ាន​ (ASEAN) គឺជាអង្គការនយោបាយ និង​សេដ្ឋកិច្ច​មួយ​នៃ​បណ្តា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ ​អាស៊ីអាគ្នេយ៍ ​​​​​​​​​​​​​​​​ ។​ អាស៊ានត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​ ៨ សីហា ឆ្នាំ​១៩៦៧ ដោយ​រួមមាន​ប្រទេស​ហ្វីលីពីន​ ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បី​ជា​និមិត្តិរូប​នៃសាមគ្គីភាព​ប្រឆាំងនឹងការ​រីកសាយ​នៃ​លិទ្ធិ​កុម្មុយនិស្ត​​ នៅប្រទេសវៀតណាម និង​កុបកម្ម​នានានៅតាម​បណ្តោយ​ព្រំដែនរបស់​ប្រទេសខ្លួន​​​ ។ បន្ទាប់​ពីជំនុំកំពូលបាលី ឆ្នាំ១៩៧៦ អង្គការ​នេះ​បាន​បង្កើតនូវ​កម្មវិធី​សហប្រតិបត្តិការ​សេដ្ឋកិច្ចមួយ ដែល​ជួប​ប្រទះ​ការជាប់គាំក្នុងកំឡុង​ពាក់​កណ្ដាល​ទសវត្សរ៍ទី៨០ ហើយបានដំនើរការ​ឡើងវិញ​ក្នុងរូបភាពជា​គម្រោង​សំនើតំបន់ពាណិជ្ជកម្ម​សេរី​ ថ្នាក់​តំបន់​មួយ។ ប្រទេសជាសមាជិកទាំងអស់នេះ ជួបគ្នាជារៀងរាល់ឆ្នាំ។​ Read More........

និយាយត្រួសៗពី ល្ខោនបាសាក់

 ចំណេះដឹងទូទៅ

http://dengmut.blogspot.com/p/blog-page_10.html

និយាយត្រួសៗពី ល្ខោនបាសាក់ :

* តួអង្គ៖ បង្ហាញឈ្មោះ ឫ ជីវប្រវត្តិដោយខ្លួនឯង។
*ការសម្តែង៖ប្រព្រឹត្តទៅដោយមានតួអង្គឯកតួត្លុកយក្សទេវៈសត្វជាដើម។តួអង្គទាំងអស់ត្រូវ ច្រៀងបទចម្រៀងដែលស្របនឹងស្ថានភាពបរិយាកាសនៃរឿងដោយភ្លេងប្រគុំកំដរជាមួយ ផង។ការរំកិលសាច់រឿងពីឆាកមួយទៅឆាកមួយប្រព្រឹត្តទៅយ៉ាងសន្ធឹងគ្នានៃស្គរ និងឡោ។
*សាច់ភ្លេង៖សាច់ភ្លេងល្ខោនបាសាក់ដែលនៅរក្សាពណ៌សម្បុរចិនមានចំនួន២២បទខ្មែរ បង្កើតបាន២៨បទដោយយកបទមហោរីមកបន្ថែមតាមទម្រង់បាសាក់៨៩បទបទភ្លេងបារាំង
មាន១៦បទ។
*ពាក្យពេចន៍ :ការប្រើពាក្យពេចន៍តួអង្គប្រើពាក្យជួនកម្រងកែវឫពាក្យរាយ។ក្រៅពីនេះគេប្រើ ពាក្យរាជស័ព្ទឫសូរស័ព្ទក៏មានដែរ។

Thursday, January 2, 2014