Wednesday, October 8, 2014

ទម្លាប់សំអាតអាចម៍​ត្រចៀក​ជា​ប្រចាំ មិន​មែន​ជា​រឿង​ល្អ​ប៉ុន្មាននោះទេ

ទម្លាប់សំអាតអាចម៍​ត្រចៀក​ជា​ប្រចាំ មិន​មែន​ជា​រឿង​ល្អ​ប៉ុន្មាននោះទេ

ទម្លាប់អនាម័យខ្លួនប្រាណ
គឺជារឿងដ៏ល្អ​មួយ​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​យក​ចិត្ត​ទុក​ដាក់
ព្រោះ​អី​វា​ធ្វើ​អោយ​យើង​មាន​សុខភាព​ល្អ ចៀសវាង​ឆ្លង​ជំងឺ​ផ្សេងៗ
ហើយ​ក៏​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ល្អ​ផង​ដែរ។
ការ​សំអាត​ត្រចៀក​ក៏​ជា​រឿង​ដ៏​ចាំបាច់​បំផុត​មួយ​ផង​ដែរ
ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​អី​បើ​យើង​ឧស្សាហ៍​សំអាត​ញឹក​ញាប់​ពេក
វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​យើង​បាន ជាង​ការ​មិន​សំអាត​ញឹកញាប់។
សារធាតុរអិលៗពណ៌លឿង រឺក៏អាចម៍ត្រចៀក
ដែល​ស្ថិត​នៅ​ក្នុង​ត្រចៀក​យើង​ដោយ​ឯក​ឯង​នេះ​មិន​មែន​ជា​សារធាតុ​អត់​
ប្រយោជន៍​នោះ​ទេ
ហើយ​វា​ក៏​មិន​គួរ​អោយ​ខ្ពើម​រអើម​ដល់​ថ្នាក់​តម្រូវ​អោយ​យើង​សំអាត​ជា​ទៀង​
ទាត់​នោះ​ដែរ។

សារធាតុ​ពណ៌​លឿងៗ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ចាប់​ធូលី
កំទិច​កំទី​នានា​មិន​អោយ​ចូល​ទៅ​ក្នុង​ត្រចៀក​បាន ហើយ​យូរៗ​ម្តង
សឹម​យើង​​សំអាត​វា។ ប្រសិន​បើ​យើង​ឧស្សាហ៍​យក​សំឡី
រឺ​វត្ថុ​ផ្សេងៗ​ទៅ​សំអាត​ជា​ប្រចាំ​ថ្ងៃ
នោះ​ត្រចៀក​យើង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ច្រើន
ដូច​ជា​ប៉ះ​ពាល់​ដល់​ក្រដាស​ត្រចៀក រលាត់​ស្បែក
ហើយ​ក៏​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេងៗ​បាន​ផងដែរ។
ក្រៅពីការសំអាតត្រចៀកយូរៗម្តង (ចន្លោះពី 15 ថ្ងៃទៅ 30 ថ្ងៃ)
ហើយ​នោះ យើង​ក៏​ត្រូវ​ធ្វើ​ការ​សំអាត​ត្រចៀក​អោយ​បាន​ប្រុង​ប្រយ័ត្ន
និង​ត្រឹម​ត្រូវ​ផង​ដែរ ដែល​មាន​ដូចជាៈ
  • កុំញ៉ុកវត្ថុតូចៗ មុតស្រួចផ្សេងៗចូល​ទៅ​ក្នុង​ត្រចៀក​អ្នក​ឡើយ ព្រោះ​អី​ស្បែក​ត្រចៀក​មាន​កម្រាស់​ស្តើង ងាយ​ដាច់រហែក
  • មុននឹងធ្វើការសំអាត សូមបន្តក់​សារធាតុ​រាវ​ដូច​ជា​ទឹក
    រឺ​ប្រែង​សម្រាប់​សំអាត​ស្បែក​នានា​ចូល​សិន
    ដើម្បី​បន្ទន់​អាចម៍​ត្រចៀក​អោយ​ទន់​សិន សឹម​ធ្វើ​ការសំអាត
  • ចៀសវាងសំងួតត្រចៀកដោយ​ប្រើ​អ្វី​ជូត តែ​ជំនួស​ដោយ​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់ រឺ​ដាក់​អោយ​ត្រូវ​ខ្យល់ និង​ពន្លឺថ្ងៃ

យើងសង្កេតឃើញថាមនុស្សមួយចំនួននៅ​មិន​ទាន់​យល់​ដឹង​ច្បាស់​នូវ​អត្ថ​ប្រយោជន៍
​របស់​សារធាតុ​លឿងៗ រឺ​អាចម៍​ត្រចៀក​នៅ​ឡើយ​ទេ
ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​សំអាត​វា​ជា​ប្រចាំ
មិន​អនុញ្ញាត្តិ​អោយ​វា​មាន​កើត​ឡើង​លើ​ត្រចៀក​គេ​ឡើយ។
ទំលាប់​សំអាត​ជា​ប្រចាំ​បែប​នេះ​គឺ​អាច​ប៉ះពាល់​ច្រើន​ដល់​ត្រចៀក​អ្នក​បាន
ហេតុ​ដូច្នេះ​ហើយ​សូម​ផ្លាស់​ប្តូរ​ទំលាប់​នេះ​នៅ​ថ្ងៃ​នេះ​ទៅ
ព្រោះ​អី​គ្រោះថ្នាក់​ដែល​យើង​អាច​ប្រឈម​មុខ​មាន​ច្រើន​ជាង​នេះ​ទៅទៀត។

0 comments: